ភាពជោគជ័យ មិនមែនកើតចេញពី "ការគិត" ពីអ្វីដែលអ្នកចង់បាននោះទេ។ វាកើតឡើងមកពី”ការធ្វើ”។
វាជារឿងសំខាន់ណាស់ដែលត្រូវយល់ថា ការផ្លាស់ប្តូរដ៏ធំឬលទ្ធផលសម្រេច មិនមែនកើតឡើងក្នុងពេលមួយយប់នោះទេ។ វាត្រូវការ ការខិតខំប្រឹងប្រែង ការលះបង់ ដោយឆន្ទះមុះមុត ហើយសំខាន់បំផុតគឺសកម្មភាពជាប់លាប់។
ប៉ុន្តែត្រូវជឿថា លទ្ធផលចុងក្រោយគឺមានតម្លៃរបស់វា។ នៅពេលដែលអ្នកឃើញផលនៃការលះបង់កម្លាំងរបស់អ្នក អ្នកនឹងមានមោទនភាពចំពោះខ្លួនឯងដែលមិនបោះបង់ និងចាប់ផ្ដើមបោះជំហ៊ានឲ្យរឹងមាំ ដើម្បីសម្រេចគោលដៅរបស់អ្នក។
ចាប់ផ្តើមធ្វើសកម្មភាពថ្ងៃនេះ! រាប់ចាប់ពីរាល់សកម្មភាពតូចៗ មិនថាវាជាការអានសៀវភៅស្តីពីការអភិវឌ្ឍន៍ខ្លួនក្ដី ការស្វែងរកគ្រូបង្ហាត់បង្រៀនក្ដី ឬគ្រាន់តែការបោះជំហានទី១ ឆ្ពោះទៅរកគោលដៅរបស់អ្នកក្ដី នោះក្នុងពេលវេលាកំណត់មួយ អ្នកនឹងឃើញលទ្ធផលនៃការចាប់ផ្ដើមរបស់អ្នក។
ចូរចាំថា ផ្លាស់ប្តូរជីវិតរបស់អ្នកដោយ ”ការធ្វើ” មិនមែនដោយ ”ការគិតថាធ្វើ” នោះទេ៕